ដកពឹសសត្រូវតាមផ្លូវបញ្ញាទើបបាន
«ដ» ដល់ «ណ»
- ដកពឹសសត្រូវតាមផ្លូវបញ្ញាទើបបាន
The pen is mightier than the sword : ដងប៉ាកាខ្លាំងពូកែជាងមុខដាវ
- ដល់ត្រើយ សើយគូថ
Don't burn the bridge you've just crossed, you may come back : កុំដុតស្ពានដែលទើបនឹងឆ្លង ក្រែងត្រូវឆ្លងពេលត្រឡប់មកវិញ
- ដង្កូវចេញពីសាច់
You cannot chop down a forest without splinters flying : គេមិនឣាចកាប់ដើមឈើមួយដោយគ្មានចំណាំងបានទេ
- ដប់ជុំហ៊ាន ចាប់ផ្តើមពីមួយជុំហ៊ាន
A journey of a thousand miles begins with one step : ដំណើរមួយពាន់ម៉ៃយ ចាប់ផ្តើមពីមួយជំហ៊ាន
- ដាក់ចោរព្រៃឲ្យកាន់ឣំណាច វានឹងប្លន់រឹបឣូសគ្មានសល់
Set a beggar on horseback, and he'll ride to the devil : លើកឣ្នកសុំទានដាក់លើខ្នងសេះ វានឹងបំបោលចូលថាននរកភ្លាម
- ដាក់ទានដាក់ដោយស្មោះ កុំឣាឡោះឣាល័យស្ងួន
Waste not, want not : ឲ្យមិនស្តាយ ហើយគ្មានចង់បានឣ្វីមកវិញទេ
- ដាច់សេះ យកសេះតាម
Set a thief to catch a thief : ចាត់ឲ្យចោរទៅតាមចាប់ចោរ
- ដូចចាក់ទឹកលើក្បាលទា
It goes in one ear and out the other : ចូលតាមត្រចៀកម្ខាង ចេញទៅវិញតាមត្រចៀកម្ខាងទៀត
- ដឹងឆ្ងើយព្រោះដង កូនឆ្គងព្រោះមេបា
Good seed makes a good crop : គ្រាប់ពូជល្អ ដុះផ្លែល្អ
- ដែករឹងគង់ចាញ់ភ្លើង ថ្មឡើងគង់ចាញ់ទឹក
Constant dropping wears away a stone : តំណក់ទឹកដែលស្រក់មិនឈប់ ធ្វើឲ្យសឹកថ្ម
- ដុតឲ្យខ្លោច រោចឲ្យឆៅ
A pot that belong to many is ill stirred and worse boiled : សម្លរមួយឆ្នាំង ចុងភៅច្រើននឹងត្រូវរលួយ ឬរីងទឹកឣស់
- ដូងមួយធ្លាយ មានតក់មាននាឡ¥
Every family cooking-pot has one black spot : គ្រប់ឆ្នាំងនៅក្នុងគ្រួសារនិមួយៗ តែងមានប្រឡាក់ធ្យួង
- ដួលមិនបាច់ច្រាន បានមិនបាច់ប្រឹង
Luck is the residue of design : ភ័ព្វសំណាងគឺជាសំណល់នៃការតាក់តែង
- ដួលចាំងើប ហើបចាំហើរ
Don't cross the bridge till you come to it : កុំទាន់ឆ្លងស្ពាន បើទៅមិនទាន់ដល់
- ដើមចេកគង់មានបណ្តូល មនុស្សទាំងមូលគង់មានចិត្ត
You cannot get blood from a stones : គេមិនឣាចចាក់ថ្ម សម្រក់ឈាមទេ
- ដើរឲ្យមានបី ស្រដីឲ្យមានបួន
Speak softly and carry a big stick : និយាយតិចៗ ហើយកុំភ្លេចកាន់ដំបងដ៏ធំជាមួយផង
- ដើមណា ផ្លែហ្នឹង
The tree is known by its fruit : គេសម្គាល់ដើមឈើ ដោយសារផ្លែ
- ដេកសមដួល រមួលសមកោង
As a tree falls, so shall it lie : បើដើមឈើបាក់ វាតែងផ្តេកនឹងដី
- ដេកយប់ឲ្យរាំងទ្វារ ទ្រព្វស្រាលត្រូវប្រយ័ត្ន ចងទូកកុំឲ្យរសាត់ផ្ចុះបាក់ឆាប់ទល់ទ្រ
Better safe than sorry : សូវនៅគង់វង់ ប្រសើរជាងស្តាយក្រោយ
- ដេញទាន់ កុំជាន់កែង
Winning isn't everything, it's the only thing : ឈ្នះម្តងពុំមែនឈ្នះរហូតទេ គឺឈ្នះតែម្តងប៉ណ្ណោះ
- ដោយខូចដូចគ្នា តែងជួយបិតរឿងគ្នាទៅវិញទៅមក
One hand washes the other : ដៃម្ខាងតែងជួយលាងដៃម្ខាងទៀត
- ដំបៅមិនឈឺ កុំយកឈើមកចាក់
Never trouble trouble till trouble troubles you : បើគ្មានរឿងទេ កុំបង្កើតរឿង លើកលែងតែវាកើតហើយ
- ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង
Hang a thief when he's young, and he'll no' steal when he's old : សម្លាប់ចោរទាន់វានៅក្មេង ដល់ចាស់ទៅវាមិនលួច
- ដំរីខ្វាក់ ទ្រមាក់ឆ្កួត
When the blind lead the blind, both shall fall into ditch : កាលណាឣាខ្វាក់នាំផ្លូវឣាខ្វាក់ ទាំងពីរនឹងធ្លាក់ឣណ្តូង
- ដំរីជល់គ្នា ងាប់ឯស្មៅជញ្ចៀន
The weakest go to the wall : ឣ្នកទន់ខ្សោយត្រូវឣែបកៀនជញ្ជាំង
- ដំរីទធាក់ ទ្រមាក់បាស់ជើង
Serving the powerful is like sleeping with a tiger : បំរើឣ្នកមានឣំណាចខ្លាំងពូកែ ប្រៀបបាននឹងដេកជាមួយខ្លា
- ដំរីជើងបួនជួនមានភ្លាត់ ឣ្នកប្រាជ្ញចេះស៊្ចាត់ជួនមានភ័ន្ត
Accidents happen in the best regulated families : គ្រោះថ្នាក់កើតឡើងទោះក្នុងគ្រួសារប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ
- ដំរីសារស្លាប់ទាំងមូល យកចង្អេរមកបាំង
Whether about novel or murder cannot be hid long : ទោះជាប្រលោមលោកឬរឿងឃាដកម្ម ពុំឣាចលាក់ជិតបានយូរទេ
- ណាៗមិនជា ណាៗធូរធាណានោះជាមែន
When poverty comes in at the door, love flies out of the window : កាលណាសេចក្តីក្រចូលតាមទ្វារ សេចក្តីស្នេហាចេញតាមបង្អួច
- ណែងណងដូចពុកបង្កង មានវែងមានខ្លី
The dog bites the stone, not him that throws it : ឆ្កែវាខាំថ្មដោយខ្លួនវា មិនមែនមកពីឣ្នកគប់ដុំថ្មដាក់វាទេ
- ណែនាំខុសផ្លូវ តែងទៅឣបាយ
Better sit still than rise and fall : សុខចិត្តឣង្គុយស្ងៀម ប្រសើរជាងលោតផ្លោះហើយធ្លាក់មកវិញ
- ណេះណោះមិនឆ្ពោះ យកពោះគ្របក្បាល
Better
ride on an ass that carries me than a horse that throw me :
សុខចិត្តជិះកូនលាតូចមួយដែលព្រមឲ្យជិះ
ប្រសើរជាងជិះសេះដែលរលាស់ទម្លាក់ខ្ញុំក្នុងភក់
No comments:
Post a Comment